១.ប្រវត្តិ ការកសាង វត្តអារាម (ស្រាវជ្រាវតាម ឯកសារចារឹក)
2015-11-04 09:59:00 ដោយ ៖ eyes-news
|
ចំនេះដឹងសកល :
ឯកសារទាំងឡាយ ដែលបុព្វបុរសយើង បានរក្សាទុក ឲ្យគឺមានតែអក្សរ ចំណាលនៅលើ សិលាចារិក ជាភាសាសំស្រ្តឹត និងខ្មែរបុរាណទុក តរៀងមកដែល ជាភស្តុតាង របស់ ប្រវត្តិសាស្ត្រផង និងជាប្រភពអក្សរសាស្ត្រ ដ៍សំខាន់ផង គឺប្រភេទអក្សរសាស្ត្រ នេះហើយ ដែលបានផ្តល់ នូវពត៍មាន ឲ្យយើងបានដឹង ពីប្រភពវត្តអារាម យ៉ាងច្បាស់ ។ សម័យកាលទី១,
សម័យកាលនេះ ទីជាសម័យកាល នគរភ្នំ ពីសតវត្សទី១ ដល់ទី៦។ កាលនោះ ស្តេចខ្មែរ យើងសុទ្ធតែ គោរពសាសនា ព្រះហ្មណ៍ ភាគច្រើន និងព្រះពុទ្ធសាសនា មហាយានខ្លះ ព្រោះជនជាតិឥណ្ឌា ត្រកូល កោណ្ឌញ្ញ ដែលបានបោះជំរំ យ៉ាងសមសួន នៅលើទឹកដី គោកធ្លកនេះ សុទ្ធតែជាអ្នកគោរព និយមសាសនា ទាំងពីរខាង លើនេះ ទាំងអស់គ្នា។
តាមការស្រាវជ្រាវ របស់អ្នកប្រាជ្ញ បារាំងដូចជា៖ លោក Louise Finot និង លោក George Coedes ជាដើមបាន ឃើញ សិលាចារឹក វ៉ូកាញ់ ខេត្តព្រះត្រពាំង គឺជាសិលាចារិក ដែលមានវយ័ ចំណាស់ ជាងគេ នៅលើទឹកដី អាស៊ីអាគ្នេយ៍ ។ សិលាចារឹកនេះ គឺជា ស្នាមព្រះហស្ន របស់ព្រះរាជា ខ្មែរ១ ព្រះអង្គ កាលនៅក្នុង សតវត្សទី៣ នៃ គ្រឹស្តសករាជ មានព្រះនាម ព្រះបាទស្រីមារះ ឬ ព្រះបាទហ្វាន់ មន័ ដែលឯកសារចិន បានថ្វាយព្រះនាម តាមទំនួលភាសាចិនថា ជាហ្វាន់ចេមន័។ សិលាចារឹកនេះ បានបញ្ចក់ថា ក្នុងរាជ ព្រះបាទ ស្រីមារះនេះ ប្រទេសខ្មែរ បានកាន់សាសនា ព្រះពុទ្ធមហាយាន ហើយព្រះរាជា បានយកចិត្តទុកដាក់ ចំពោះសត្វ លោក (ប្រជារាស្ត្រ) ជាខ្លាំង បានធ្វើបុណ្យឲ្យទាន ទៅដល់ ទុរគតជន ដោយទឹក ចិត្តជ្រះថ្លា ហើយបានរៀបចំ ជាបទបញ្ញាត ទុកឲ្យក្សត្រ ក្រោយៗ បានប្រតិបត្តិតាម ដោយ ក្តីធម៍។
ចំណេកឯសិលាចារឹកមួយផ្ទាំងវិញ គឺសិលាចារឹក តាដំបងដែក (តាកែវ) សិលាចារឹក នេះហើយ ដែលបានថ្លែងអំពី មហេសីស្តេច កៅណ្ឌិន្យជយ័វរន្ម័ ឈ្មោះនាង កុលប្រភាវតី ទ្រង់បានជ្រះថ្លា ចំពោះសាសនា ព្រាហ្មណ៍ ហើយបានកសាង ទេវដ្ឋាន ( ព្រះវិហារ) តំកល់ព្រះបដិមាព្រះវិស្ណុ ធ្វើអំពី មានសសុទ្ធ នឹងសាងសង់ លំនៅដ្ឋាន វត្ត និងជីកស្រះ សំរាប់ពួគព្រាហ្មណ៍ ។ សម័យកាលទី២,
សម័យកាលមុនអង្គរ (៥៥០-៨០២) បានបង្ហាញឲ្យ ឃើញផងដែរ នូវសិលាចារឹក ដ៍សំខាន់ៗ ជាច្រើនមានដូចជា៖ សិលាចារឹក សំបូរព្រៃគុក បានបញ្ជាក់ថា ខ្មែរយើង បានកាន់សាសនា ព្រហ្មណ៍ និងសាសនា ព្រះពុទ្ធ ក៍មានឥទ្ធិពលខ្លាំងក្លា ណាស់ដែរ។ ចំណេកឯ សិលាចារឹក ដ៍សំខាន់មួយ ផ្សេងទៀត នៅស្រុក កំពង់ត្របែក ខេត្តព្រៃវែង គ.ស ៦៦៤ រាជព្រះបាទ ជយ័វរ្មន័
ទី១ បានបង្ហាញឲ្យដឹងថា សម័យកាលនោះ ខ្មែរបានកាន់ សាសាព្រះពុទ្ធ ដែលមានភិក្ខុ សង្ឈ កាន់ក្រឹត្យវិន័យ
បានយ៉ាង ត្រឹមត្រូវ ហើយ មានកូនស្តេច បានចូលបួសផងដែរ ចំណេក ការទំនុកបំរុង ត្រូវធ្លាក់លើស្តេច
ជាអាណាព្យាបាល ។ ការពន្យល់ពាក្យខ្លះៗ
ដើម្បីជាទុន ក្នុងការសិក្សា
អំពីវត្ថអារាម ជាជំហានដំបូង យើងត្រូវស្វែង យល់ពីពាក្យខ្លះ ដែលទាក់ទិនការ ប្រើប្រាស់
នៅក្នុងបរិវេញវត្តអារាម ជាមុនសិន ជាស្ពាន ចំលងឲ្យ យើងទៅដល់ទីវត្តអារាម។
វត្ត ( វត> វាត់,ពាត់)
បាក្យ វត្ត នេះ កាលពីដំបូង ជាកិរិយាសព្ទ័ (តាមសិលាចារឹក) គឺ សរសេរ វត (កិ) មាននយ័ថា ធ្វើរបងភូមិ
ឬ បរិវេណសំរាប់ ធ្វើកន្លែងតាំងទី។ ឧទាហរណ៍៖ វតរបងសំរាប់ទុកជាដីភូមិ។
ពេលក្រោយមក ទើបមានពាក្យ វត្ត នេះបានក្លាយ ទៅជានាមវិញ គឺសរសេរ វត្ត (ន) មានន័យថា ទីឋាន ឬ បរិវេណ សំរាប់ប្រណិបត្តិ ។
ឧទាហរណ៍៖ អោយកូននៅវត្ត បាននយ័ថា ឲ្យកូនទៅរៀន សូត្រអក្សរវត្ត។ ម៉្យាងទៀត ពីបុរាណកាល ហៅថា ក្តី ពុំមែនហៅថាវត្ត ដូចសព្វថ្ងៃនេះទេ។
ឧទាហរណ៍ អោយកូនទៅនៅក្តី។ លោក ខៀវ បញ្ញាវុឌ្ឈ តាមខ្ញុំ ធ្លាប់ហើយយល់ វត្ត= កិច្ចប្រតិបទ័ , សេចក្តីប្រព្រឹត្ត ( >វត + ណ) វាត (មិនមែន វត ទេ) = ពង្រីក ឲ្យធំ (ទើបក្លាយជា ពាត
ជា ពាត់) អារាម (សំ-បា) មាននយ័ថា ជាប្រទេសឬ កន្លែងដែល នាំទឹកចិត្ត ឲ្យសប្បាយរីករាយ ខ្មែរយើង តែងតែ ហៅចំពោះទីវត្ត របស់ ពួកបុព្វជិកថា អារាមឬ វត្តអារាម។ ទីវត្ត បានជាគេហៅថា អារាម ព្រោះកាលពីក្នុង សម័យបុរាណព្រេង នាយគេច្រើន យកសួនច្បារ ឬ ឧទ្យានធ្វើជាទីអាវាស សំរាប់ពួកបុព្វជិក តួយ៉ាងដូចជា វត្តវេឡុវន័ ក្នុងបុព្វកាល ជាដើម ។ លើសពីនេះ នៅក្នុងទីធ្លាវត្ត ទាំងមូល ទាំងពួង គេដាំដើមឈើ តូចធំ មានរបៀប ជាសួនច្បារ ដែលជាទី សប្បាយប្លែក ជាងលំនៅ ក្នុងភូមិឋាន របស់ពួគគ្រហស្ថ។ ហេតុនេះហើយ គេហៅថា អារាម មានន័យថា ស្មេរនឹង សួនឧទ្យាន។
អារាមវត្ថុ គឺជារបស់របរ ទាំងពួងណា ដែលមាននៅក្នុង បរិវេណវត្ត។
អារាមវប្បកម្ម គឺការដាំសួនច្បារ ឬ សិល្បះខាងដាំសួនច្បារ។
ចេតិយ
< ចេត្យា (សំ) ជាកន្លែងសំរាប់ គោរពបូជា និងតំកល់ ព្រះពុទ្ធ ។ ប៉ុន្តែ សព្វថ្ងៃនេះ ជនជាតិ ខ្មែរ ស្ថាបនា ចេតិយគឺ សំរាប់ ដាក់ឆ្អឹង ខ្មោចទៅវិញ ដោយពួកគេ បានយល់ថា យកបុគ្គលដែល បានស្លាប់ ទៅនោះផ្ញើនៅ ជាមួយនឹងព្រះ ដើម្បី ឧទ្ទិសឲ្យវិញ្ញាណ ក្ខន័នើ បានទៅដល់ ខានសួគ៍ផងដែរ។ សាលា(សំ) ជាកន្លែងសំរាប់ ទទួលប្រជុំធ្វើបុណ្យ ទាបផ្សេងៗ នៅបរិវេណ ទីវត្តអារាម។ ពាក្យសាលានេះ គឺមាន សាលា ឆាន់, សាលារៀន, សាលាបាលី, សលាឆទាន។ ចំពោះសលា ឆទាន គឺជាប្រភេទសាលា មួយសំរាប់ដាក់ ទានដល់ទុរគតជន ទាំងឡាយ ដែលបានមកទីវត្តផងដែរ។ សលាឆទានេះ ទាំង អស់ មាន៦ ដោយការ កសាងឡើង នៅក្នុងបរិវេណទីវត្ត
ចំនួន២ សាលា និងចំនួន
៤ សាលាទៀត សង់នៅផ្នែក ខាងក្រៅ របងទីវត្ត អារាម។
វិហារ<
វិហារា (សំ) ជាបរិវេណ ទីវត្តអារាម ទាំងមួល ។ កុដិ (សំ) ជាខ្នម ផ្ទះតូចៗ
សំារាប់លំនៅដ្ឋាន របស់ អ្នកបួស។ ឧបដ្ឋានសាលា ជាសំណង់ធំៗ ជាសាលា សំរាប់ប្រើប្រាស់ ក្នុងវត្តអារាម ហៅសាលាបុណ្យ ។ ទំនៀមទំលាប់និងក្បួនខ្នាតខ្លះៗ ១ ការទាំងទីថ្មី
យកទីតាំងណា ដែលមានដីខ្ពស់ ជាងគេ កុំឲ្យលិច ទឹកទៀតផង ។ នៅវេលា យប់ស្ងាត់ ខែភ្លឺ ចាស់ បុរាណ៣ ទៅ៤នាក់ បានធ្វើការអង្គេតមើល ដើមឈើ ណា ដែលធំជាងគេ ហើយ ប្រៀបធៀប ដើមឈើ ទាំងនោះ ទៅនឹងសត្វ ផ្សេងៗ រួចបានសន្មត់ពីគ្រោះថ្នាក់៖
សណ្ឋានដូចសត្វខ្លា ទំនាយថា មិនល្អទេ គឺមាន ព្រាយបិសាច កើតមាន មហន្តរាយ ដល់អ្នកភូមិ។
ប្រសិន សណ្ឋានដូច សត្វដំរី វិញ ទំនាយថា ល្អណាស់ នឹងបានផ្តល់នូវ ភាពត្រជាក់ត្រជុំ សុខចំរើន ដល់អ្នក ស្រុកទាំងពួង ។ ២.ការរៀបចំសំណង់ក្នុងវត្ត
ទំហំដី សំរាប់បរិវេណ
វត្តគឺ ២៥០ ម៉ែត្រ និង ១៥០ ម៉ែត្រ ដោយគឹតយក បណ្តោយជ្រុង ដែលវែងពីទិស ខាងលិច ទៅខាងកើត ហើយទទឹង ជ្រុងខ្លី ពីទិសខាង ជើងទៅទិសខាងត្បូង ។ ទិសសំរាប់ សាងសង់ ព្រះវិហារ គឺកំនត់យកអក្ស័ ចំកណ្តាលទៅទិសខាងកើត ទិសឥសាន សំរាប់សាងសង់ ទីមឆ្ឆា និងធ្វើចេតិយ ទិសឧត្តរ សង់បង្គន់ អនាម័យ និងសង់ផ្ទះបាយ ទិសពាយ័ព្យ សង់សាលបុណ្យ សាលាឆាន់ និងធ្វើអាស្រម សំរាប់ដូនជី សំនាក់ធម៍ ទិសបច្ចឹមសង់ កុដិ ចៅអធិការវត្ត និងបានអម ដោយ កុដិគ្រុសូត្រឆ្វេង ស្តាំ ទិសនរតី សាងសង់សាលាពុទ្ធិកះ និងសាលាបាលី ទិសទក្សិណ សង់ ហោត្រៃ ឬ បណ្ណាល័យ និង សាលារៀន ពីទិស អគ្នេយ័ ទីទិសបូព៍ សំរាប់ ធ្វើ រមណីដ្ឋាន របស់ ពុទ្ធសាសនា និង ទិសអគ្នេយ៍ រោងដាក់ទូក ផងដែរ។ ការប្រើប្រាស់ពណ៍ , អត្ថន័យ និង ការតំនាង៖
ពណ៍ស (គុណម្តាយ) គឺជាពណ៍ ស្អាតស្អំ បរិសុទ្ធ តំណាងធាតុទឹក ។ ពណ៍ខៀវ (គុណ ឳពុក)
គឺជាពណ៍ ស្មោះត្រង់គ្មានព្រំដែន ។ ពណ៍លឿង (គុណបងប្អូន និងអ្នកគ្រប់គ្រង រដ្ឋ) គឺជាពណ៍ ជ្រះថ្លា ផូរផង់ បញ្ញា និង ពុទ្ធិ តំនាង ធាតុខ្យល់ ។ ពណ៍បៃតង គឺជាពណ៍ ចំរើនលូតលាស់ និងការសង្ឈឹម តំនាង ធាតុដី ។ ពណ៍ក្រហម គឺជាពណ៍ អង់អាចក្លាហាន ប្តូរផ្តាច់ តំណាង ធាតុភ្លើង ។ ការបែរទិស ហេតុអ្វី បានគេសង់ព្រះវិហារ បែរមុខទៅទិស ខាងកើត? ជាធម្មតា គេសង់ព្រះវិហារ បែរមុខទៅទិស ខាងកើត ពីព្រោះមានទំនាក់ទំនង ជាមួយនឹងព្រះពុទ្ធសាសនា ។ ហេតុអ្វី បានជាព្រះពុទ្ធ ជាម្ចាស់ បែរព្រះភក្ត័្រ ទៅទិស ខាងកើត? ការបែរព្រះភក្ត័្រ ទៅទិស ខាងកើត មានរឿងដំណាល តៗគ្នា អំពីការគង់សុគ្រម ភាវនាធម៍ ព្រះអង្គជា ម្ចាស់ នៅក្រោមដើម ម្លប់ពោធ៍ ព្រឹក្សាមួយ។ ដំណើររឿងនេះ មានដូចតទៅ៖ ជាកិច្ច ចាប់ផ្តើមដំបូង ឡើយ ព្រះអង្គ បានគង់បែរ ព្រះភក្ត្រ័ ទៅរកទិសខាងលិច រួចហើយ លើក ហត្ថប្រណម
ឡើងសូត្រ ធម៍ ធ្មេចនេត្រ ទីថាមិនសុខស្រណុក ក្នុងព្រះកាយាសោះ សោយ មានផលដូចនេះ ព្រះអង្គ
បានប្តូរ ទីតាំង ទៅរកទិសខាង ជើងវិញ ហើយក៍នៅតែ មិនមាន ភាពសុខ ស្រួលដដែល ព្រះអង្គ បានបន្តប្តូរទីតាំងទៀត
ដោយគង់បែរ ទៅរកទិស ខាងត្បូងវិញ នៅតែដដែល បានប្តូរទៅទិស ខាងកើត ព្រះអង្គ បានទទួល នូវ
អារម្មណ័ ស្ងប់ស្ងាត់ សំរេចបាន ការភាវនាធម៍។ ហេតុដូចឆ្នេះ ហើយ ទើបទំលាប់សាងសង់ ព្រះវិហារ
បែរមុខ ទៅទិសខាងកើត ។ ក៍ប៉ុន្តែ រហូតមក ដល់បច្ចុប្បន្ន វាអាស្រយ័ ទៅលើ ស្ថានភាពទីតាំង
ភូមិសាស្ត្រ ជាក់ស្តែង
ដោយ ពុំចាំបាច់ បែរមុខទៅទិសខាងកើ
ទាំងអស់នោះទេ។ ខឿន ជាថ្នាក់ ជាន់រងគេហដ្ឋាន
ឬដី ដែលបានលើ មានច្រុះ កូនឈើ ជួនកាើ គេរៀបជាឥដ្ឋ ឬថ្មរាំង ពីមុខជុំវិញ ដើម្បី ការបារ
កុំឲ្យលិចទឹក ។ គេចែកខឿន ជា៣ថ្នាក់៖ ខឿនជាន់ទី១ ៖ មានក្បួនខ្នាត ដូចតទៅ ប្រវែងទទឹង ព្រះវិហារ
ស្មើរណឹងផលបូក ប្រវែងរួមគ្នា គឺយក ធ្នឹម បូកពីរដង របៀងនិងបូកពីរដង បាំងសាចបញ្ចូលគ្នា។
ទទឹងព្រះវិហារ= ធ្នឹម + ២ របៀង + ២បាំងសាច ឬ ទទឹងព្រះវិហារ = ធ្នឹម + ២ ( របៀង+ បាំងសាច ) ប្រវែងបណ្តោយព្រះវិហារ
ស្មើរនឹង ប្រវែងទទឹងព្រះវិហារ គុណនឹង២
មានន័យថា ២ដង ទទឹង
បណ្តោយព្រះវិហារ = ទទឹងព្រះវិហារ គុណ ២ ប្រវែងធ្នឹមព្រះវិហារ
គឺកំណត់បានតាមចិត្ត ប្រសិនបើ តំរូវការ ព្រះសង្ឈ គង់នៅច្រើន គេកំណត់សសរពី១ទៅ១ធំ ហើយផ្ទុយមកវិញ
។ ប៉ុន្តែ មិនត្រូវភ្លេច ពីរចនា របស់ សំណង់ឡើយ ។ កំពស់របស់ ព្រះវិហារ គឹតត្រឹមរោងស្បូវ
ក្រោមដំបូលស្មើរ នឹងធ្នឹមគុណ នឹង២ ។ ប្រវែងរបៀងស្មើរនឹង ប្រវែងធហនឹម
ចែកនឹង២ រូចចែកនឹង ៣ បន្តទៀត ។ ខឿនទី២ ប្រវែងខឿនទី២ កំណត់យកពី៣
ម៉ែត្រ ទៅ ៥ ម៉ែត្រ ខឿនទី៣ ប្រវែងខឿនទី៣ កំណត់ យកពី
៥ ម៉ែត្រ ទៅ ៧ម៉ែត្រ ការកំនត់ ប្រវែងខឿនទី២ និង ទី៣ នេះគឺវា អាស្រយ័ ទៅលើចំនុះភូមិ
របស់វត្ត ផងដែរ។ ប្រសិនបើ អ្នកភូមិ ចំណុះជើងវត្ត ច្រើន គេកំណត់យក ខ្នាតធំ នឹងត្រលប់
ផ្ទុយមកវិញ ។ កំពស់ខឿន ចំពោះរបស់ ខឿននិមួយៗ គឺកំនត់ទៅតាម
កំពស់ កាំជណ្តើរ សេស គឺ៖ ៣-៥-៧-៩ ។ល។ ម្យ៉ាងទៀត វាអាស្រយ័
ទៅតាមទីតាំង ភូមិសាស្ត្រ ផងដែរ។ សសរ ជាទូទៅនៅ តាមប្រាសាទ ឬព្រះវិហារ
ជួនកាល គេ ធ្វើសសរមូល ឬ សសរជ្រុងតាម តួរនាទិ ឬតាម ការស្រឡាញ់ ។សសរ មានតួរនាទី យ៉ាងសំខាន់
នៅក្នុងការទ្រទ្រង់ អគារទាំងមូល ឲ្យឈរ យ៉ាងស្គឹមស្គៃ បាន ម៉្យាងទៀត សសរ ក៍ជាគ្រឿងលំអរ
សោភណ័ភាព ផងដែរ។ សសរ មាន៣ ប្រភេទ គឺ៖ សសរ
កន្លោង គឺជា សសរកណ្តាល ជាំមេលើសសរ ទាំងអស់។ សសរ ជើងរៀង ឬ សសរ ជួរខាង សសរស្តម ជា សសរ
បណ្តុះបន្តុប ពីលើធ្នឹម ខ្លីទាប ត្រង់ល្វែង បាំងសាច ។
ចំពោះ សសរព្រះវិហារឬ ប្រាសាទ
សសរ ១ដើមគេ ចែកជា៣ ផ្នែកគឺ ជើង សសរ តួរ សសរ និង ក្បាល សសរ ។ សសរទាំងមូល ត្រូវបាន គេរចនា
លំអរ ទៅដោយ ក្បូរក្បាច់ តាំងពី ជើង រហូតដល់ ក្បាល សសរ។ លើសពីនេះទៅទៀត គេមានបំពាក់រ៉ៃអា
១ ឬ ២ (តាមតួរនាទី ) បន្ថែមលើកសំរស់ សសរ ២កំរិតទៀត
។ នៅលើក្បាល សសរ គេចំលាក់ ,
ត្រនាប់ហៀនឈូក , លំហូត, រំដួលពេជ្រ , លំហូត និង ឈូក ។ ចំណែក
ជើងសសរវិញ គឺគេដាក់ក្បាល សសរ ត្រឡប់ចុះមកក្រោមវិញ ប៉ុន្តែ គេ បានបន្ថែមទ្រនាប់ឲ្យក្រាស់
ជាងក្បាលសសរ បន្តិចបណ្ណោះ។ ព្ធរា ឬ រ៉ៃអា នៅលើសំណង់ ខ្មែរបុរាណ
ជាពិសេសសំណង់ ព្រះវិហារ គឺគេដាក់បំពាក់ លំអរទៅដោយ រ៉ៃអា នៅតាមគ្រប់សសរ ទាំងអស់ សំរាប់ទ្រ
ពីក្រោម រោងស្បូវ ជាគ្រឿង រចនាឲ្យ មានសោភណ័ភាព សំរាប់សំណង់ ១កំរិតទៀត។ រ៉ៃអា មានច្រើន
ប្រភេទ ដូចជា ,
កីណាគ្រុឌ, ទែនទយ, ទេពប្រណម កិន្នរ ។ ប៉ុន្តែ
សំនង់ព្រះវិហារ គេយករ៉ៃអា តែ៣ ប្រភេទដូចជា៖ កីណាគ្រុឌ គេប្រើសំរាប់ដាក់ទ្រ នៅតាមសសរជ្រុង
ចែងទាំង៤ របស់ព្រះវិហារ,
រីឯ កិន្នរ គេប្រើដាក់ទៅតាម
សសរចំហៀង ទាំងសងខាងនៃ ព្រះវិហារ , ចំពោះផ្នែក ខាងមុខ និងខាងក្រោយ គេដាក់ ទេពប្រណម។ ការបំពាក់ រ៉ៃអា
លើសសរ ព្រះវិហារ ជុំវិញនោះ បានបញ្ឆោត ភ្នែក យើង ឃើញសំនង់ ហាក់បីដូចជា ស្រាល ដោយសារ
ពពួករ៉ៃអា ទាំងឡាយ បាននាំគ្នាលើកទ្រ ដំបូលស្ទួយ ទៅលើ ឋានត្រៃត្រឹង ដែលជាលក្ខណ សំណង់ខាងផ្នែកសាសនា
ប៉ុណ្ណោះ ។ ដោយមានពពួក រ៉ៃអា ដង្ហែរ ប្រកបក្តីរីករាយ ជ្រះថ្លា និង ភាពសុខដុម្យ ដូចគ្នា
។ រងស្បូវ
ចំពោះសំនង់ទូទៅ គេប្រើប្រាស់រងស្បូវ
សំរាប់ការពារ ទឹកភ្លៀង កុំឲ្យសាចទៅប៉ះនឹង ឈើផ្ទោង ឬ ផ្ទោងរយ ឬ បង្កង់ នាំឲ្យឆាប់ផុកផុយ
ខូចសំនង់ អស់ ។ ការខូចខាតផ្នែកដំបូលនេះ ពិបាកជួសជុល ឡើងវិញណាស់ ។ រងស្បូវ ក៍ជាគ្រឿងលំអរ
ផងដែរ ជាពិសេស សំណង់ នៅក្នុងបរិវេណ វត្ត។ នៅលើ រងស្បូវ គេបំពាក់ក្បាច់ផ្សេងៗ ដូចជា
៖ ក្បាច់សារាយ ,
ក្បាច់កញ្រ្ជិល បណ្តើរកូន, ក្បាច់រំដួលពងដី, ឬក្បាច់ ត្របកឈូក បណ្តើរកូនជាដើម
។ ទំហំរងស្បូវ ទទឹង មិនលើសពី ២០ ស.ម ទៅ ៤០ ស.ម ហើយ បណ្តោយវិញ គេយក តាមចិត្តតំរូវការ។ ក្បឿង ក្បឿង សំរាប់កោះជាប់ នឹងដៃ
រណែង
គេហៅថា៖ ដោះក្បឿង ។ ដំបូលព្រះវិហារ
ទាំងមូល គ្របដណ្តប់ ដោយពី លើដោយគ្បឿង ដីឥដ្ឋដុត ។ ក្បឿង
នេះគេហៅថា ក្បឿង ស្រកាល
លិញ ឬ ក្បឿង ស្រការនាគ។ បានជាគេ ហៅក្បឿង ស្រការនាគ គឺ ដោយសារ តំណាង តួរដំបូល ព្រះវិហារ
ជាខ្លួននាគ គ្របដណ្តប់ ទៅដោយស្រកា ចំណេក ក្បាលនាគ គឺជាជហ្វា ដែលយើង បានមើល ចំហៀង ។
នាគ -ជហ្វា
នាគ, នៅក្នុងទីវត្តអារាម គេនិយមប្រើ
នាគក្បាល៥ ជានាគអង្គរ។ នៅជាប់នឹងដីគេ និយមប្រើ នាគបើក ពពារ ដូចជាតាម បង្កាន់ដៃជណ្តើរ
និងអមផ្លូវចូល ជាដើម ។ ចំនែកនៅឯ ផ្នែកខាងដំបូល របស់សំនង់ វិញ គឺនៅតាម ចំហៀងហៅថា នាកចែង
ហើយនៅជាប់ នឹងហោជាង រំពត ហើយ ដំបូលទី២ និងទី៣ ហៅនាគត្រង់។ នៅលើខ្នងនាគគេប្រើ ក្បាច់ត្របក
ឈូកបណ្តើរ កូន ឲ្យឈ្មោះថា បៃរការ មានសណ្ឋានវែងស្រួច មើលទៅ ដូចធ្មេញរណា ដោយសំគាល់ ឬតំណាង
នាគដែល មានមហិទ្ធិរិទ្ធ លើសអស់ នាគនានា ។ ចំពោះបៃរកានេះ គេនិយមយក ចំនួនសេស គឺមានអត្ថន័យ
ជាភាពសុក្រិត សំបូររុងរឿង បញ្ញាញាណ
ចំរើនលូតលាស់ ។ល។ ម៉្យាងទៀត ចំនួនសេស គឺជាចំនួនលើស
នឹងមាន លំនឹងរឹងម៉ាំ ហើយជាចំនួនខ្ពស់ ជាងគេផងដូចលេខ៩ ។ ចំណែកឯក្បាលនាគ គេចូលចិត្ត ប្រើចំនួន
សេសដែរគឺ ៣,៥,៧,និង៩ផងដែរ គឺបានតំនាងឲ្យ
សភាវះមានជីវិត។ ជហ្វា,
តាមដំនាលតៗគ្នា បានឲ្យដឹងថា
នៅក្នុងខណះពេល មួយនោះ មានភ្លៀង, ព្យុះផង អស់រយះបេល៧យប់ ៧ថ្ងៃ ព្រះពុទ្ធ បានគង់នៅក្រោម ម្លប់ដើមពោធិ៍
។ ពេលនោះ មានសត្វ នាក១ក្បាល បានយកខ្លួនមក ធ្វើជាបល្លង្គ័ ឲ្យព្រះអង្គគង់ ចំណេកឯក្បាល
របស់វាបានបើក ពពារ បានការពារទឹកភ្លៀង កុំឲ្យប៉ះ ទទឹកដល់ព្រះអង្គ ។ ម៉្យាងទៀត តាមសភាព
ជាក់ស្តែង ការយកនាគ ជហ្វា មកប្រើប្រាស់ នៅលើសំនង់ មានសោភណ័ភាព ស្អាត សក្តិសម នឹងបានបំរើឲ្យ
សាសនា ផងដែរ ។ ហោជាង
សំនង់ព្រះវិហារ មានហោជាង
២ឬ ៤ ទៅតាមប្លង់ និងចិត្តចង់។ ប្រសិនបើ ហោជាង២ គឺបែរទៅចំទិស ខាងកើត និងខាងលិច តែបើ
ហោជាង៤ គឺបែរទៅចំទិសធំៗទាំង៤ មានអត្ថន័យដូចតទៅ៖ បែរទៅចំទិសខាងកើត គឺផ្ចាញ់មារ, បែរទៅចំទិសត្បូង គឺប្រោសបញ្ចាវគ្គីយ៍, បែរទៅចំទិសលិច គឺបរិនិពាន្ត, បែរទៅចំទិសជើង គឺ ប្រសូត។
នៅក្នុងហោជាង គេឆ្លាក់ ក្បាច់ភ្ញីភ្លើង, ភ្ញីទេស, ភ្ញីវល្លិ៍ ,ក្បាច់ទេសក្លាយ ជាដើម
។ សំគាល់,
ប៉ុន្តែចំពោះ ក្បាច់ភ្ញីភ្លើង
គឺ គែកំរ យកមកប្រើប្រាស់ ណាស់ បើសិន គេយកមកប្រើ តែ លោកសង្ឈ ឬ ចៅអធិការវត្ត ឬបុគ្គលណា
ដែល មានអំណាច ឋានះ យសសក្តិ ខ្ពង់ខ្ពស់ និង ជាត្រកូល រាជវង្ស ។ ហោត្រៃ ហោត្រៃ ឬ ហោត្រ័យ = ហោ ត្រៃ ( ហោ គឺ មន្ទីរ ត្រៃ គឺ៣
មានន័យថា មន្ទីរតំកល់ គម្ពីរ ព្រះត្រៃបិតក ឬ តំកល់ គម្ពីរផ្សេង ទៀត។ ការសាងសង ហោត្រៃ
ពុំមានការ កំនត់ទិសដូច ព្រះវិហារទេ មានតែការកំនត់ ទៅកន្លែងសំរាប់ ការសាងសង់ ត្រូវសិក្សា
អំពីទិស នៃខ្យល់ នឹងទឹកភ្លៀង ឲ្យបានត្រឹមត្រូវ ដើម្បីការពារ ឯកសារ បានល្អ និងផ្តល់នូវ
លក្ខណះ ងាយស្រួល ដល់អ្នកសិក្សា រៀនសូត្រ។ រីឯក្បួនខ្នាត សំណង់វិញ គឺដូចក្បូនខ្នាត របស់សំនង់
ព្រះវិហារដែរ គេយកធ្នឹមធ្វើ ជាគោល នៅក្នុងការគឹត ខ្នាតផ្នែកផ្សេងៗ ទៀត របស់ សំនង់ ៕
Title :
HISTORY OF BUILDING PAGODA
Description : ១ . ប្រវត្តិ ការកសាង វត្តអារាម ( ស្រាវជ្រាវតាម ឯកសារចារឹក ) 2015-11-04 09:59:00 ដោយ ៖ eyes-news | ចំនេះដឹងសកល : ឯកសារទាំងឡ...
Rating :
5